ត្រឡប់ក្រោយ

អណិកជន​​ខ្មែរ​​ម្នាក់​​នៅ​​អាមេរិក​​បង្កើត​​មូលនិធិ​​​​រក​​ស្បៀង​​ឧបត្ថម្ភ​ពលរដ្ឋ​ខ្មែរ​​​រងគ្រោះ​​ដោយ​​វិបត្តិ​កូវីដ​១៩

មូលនិធិ​សប្បុរសធម៌​នេះ​​បង្កើត​ឡើង​ដោយ​​​លោក ភូ រស្មី ជាពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋអាមេរិក​។ ​បុរស​វ័យ​​៤៤​ឆ្នាំ​រូប​នេះ​ មាន​ស្រុក​កំណើត​នៅ​​ផ្លូវ​លេខ​២​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។ លោក​បាន​ចាក​ចេញ​ពី​កម្ពុជា​​តាំង​​តែ​លោក​មាន​អាយុ ​​៦​ ឆ្នាំ​ ​​ដោយ​បាន​ភៀស​ខ្លួន​ទៅ​ជា​មួយ​ឪពុក​ម្ដាយ​​ស្នាក់​នៅ​ជំរុំ​ជន​ភៀស​ខ្លួន​តាម​ព្រំដែន​ខ្មែរ​ថៃ និង​ជំរុំ​ជន​ភៀសខ្លួន​គ្រប់គ្រង​ដោយ​អង្គការ​សហប្រជាជាតិ​ យូ​អិន​អេច​ស៊ីអា ​(UNHCR)​​ នៅក្នុង​ប្រទេស​ថៃ។ ​អំឡុង​ពេល​រស់​នៅ​​ជា​ភៀស​ខ្លួន ​​លោក​ជួប​ប្រទះ​បញ្ហា​លំបាក​ច្រើន​អស់​រយៈ​ពេល​ប្រហែល ៣​ឆ្នាំ ​​ទើប​អង្គការ​សហប្រជាជាតិ​​​បញ្ជូន​លោក​​​ចេញ​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​សហរដ្ឋ​អាមេរិក។​​ ក្រោយ​មក​​​លោក​ខំប្រឹង​សិក្សា​​រៀនសូត្រ​នៅ​ប្រទេស​មហាអំណាច​មួយ​នេះ​​​រហូត​ចប់​វិស្វករ​ផ្នែក​យានអវកាស​​​។ ​ដោយសារ​តែ​​​​ធ្លាប់​ឆ្លងកាត់​ជា​ជន​ភៀស​ខ្លួន​ដែល​មាន​​ប្រវត្តិ​លំបាក​វេទនា​នេះ​ហើយ​បាន​ជំរុញ​ឱ្យ​​បុរស​មាឌ​ដំបង​រាង​ខ្ពស់​​រូប​នេះ​​​ខំ​ប្រឹង​ធ្វើ​​ការ​​ដើម្បី​សន្សំ​ប្រាក់​ជួយ​ដល់​ពលរដ្ឋ​​​ក្រីក្រ​នៅ​​ប្រទេស​កំណើត​។
ប្រភព RFA ៖ https://bit.ly/3uy7VaQ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា