ត្រឡប់ក្រោយ

ក្រសួង​ប្រាប់​មន្ទីរ​ពេទ្យ​រដ្ឋ​ត្រូវ​ធានា​និរន្តភាព​សេវា​សុខាភិបាល​ក្នុង​អំឡុង​ពេល​ផ្ទុះ​កូវីដ​១៩

ក្រសួង​សុខាភិបាល កាល​ពី​ម្សិលមិញ​នេះ បាន​រំឭក​ឲ្យ​មន្ទីរ​ពេទ្យ​រដ្ឋ​ទាំង​អស់ ត្រូវ​ធានា​និរន្តភាព​សេវា​សុខាភិបាល​ជាសារវ័ន្ត​ ឬ​ជា​ប្រចាំ ហើយ​ប្រសិន​បើ​ចាំ​បាច់ គឺ​ត្រូវ​ធ្វើ​តេស្ត​រហ័ស រក​កូវីដ​១៩ លើ​អ្នក​ជំងឺ​ទូទៅ និង​សង្គ្រោះ​បន្ទាន់​។ ការ​ណែ​នាំ​នេះ​ គឺ​បន្ទាប់​ពី​កើត​មាន​ករណី​ អ្នក​ជំងឺ​មួយចំនួន​ត្រូវ​បាន​បដិសេធ​មិន​ទទួល​យក​ទៅ​ពិនិត្យ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​កើត​មាន​ប្រតិកម្មរ​រិះគន់​នៅ​តាម​បណ្តាញ​សង្គម​នា​ពេល​កន្លង​មក​នេះ​។
ប្រភព RFI ៖ https://bit.ly/3vYpql9 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា