ត្រឡប់ក្រោយ

ខេត្តកំពង់ចាម មានអ្នកសះស្បើយពីកូវីដ-១៩ សរុប២៨នាក់ ខណៈអ្នកឆ្លងថ្មីមាន១០នាក់

រដ្ឋបាលខេត្តកំពង់ចាម បានរកឃើញមនុស្ស១០នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៦ ឧសភា ក្នុងចំណោមមនុស្ស ១៩៣នាក់ដែលបានយកសំណាកតេស្ត។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង១០នាក់នោះ មាន៦នាក់ជាពលរដ្ឋរស់នៅឃុំសំបូរ ស្រុកបាធាយ, ខណៈស្រុកស្រីសន្ធរ ស្ទឹងត្រង់ ព្រៃឈរ និងស្រុកកងមាស មាន១ករណីរៀងខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ចេញផ្សាយនៅព្រឹកថ្ងៃទី១៧ ឧសភានេះ ដែលបន្តថាអ្នកជំងឺដែលបានរកឃើញ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មេគង្គកំពង់ចាម។
ប្រភព ថ្មីៗ ៖ https://bit.ly/3wcEbRq

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា