ត្រឡប់ក្រោយ

ក្រុម​ការ​ងារ​លោក​ ស ខេង នៅ​តែ​បន្ត​ដោះ​ស្រាយ​ មតិ​យោបល់​​ ឬ​សំណូម​ពរ​​របស់​ប្រជា​ពល​រដ្ឋ​ តាម​ហ្វេស​ប៊ុក​

ក្រុម​ការងារ​តាមដាន​អំពី​ការដោះ​ស្រាយ​មតិ​យោបល់​ ឬ​សំណូមពរ​ពលរដ្ឋ​តាម​ហ្វេសប៊ុក​លោក ​ស ខេង​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ បន្ត​ទទួល​បាន​សំណើ​ចំនួន​ ៥៤ ​ករណី​ទៀត សម្រាប់​ខែ​មេសា​ឆ្នាំនេះ ក្នុង​នោះបាន​​ដោះស្រាយបញ្ចប់ ២០​ករណី ​ហើយ​បូក​រួម​​ទាំង​សំណើ​ដែល​នៅ​សល់​កាល​ពី​ឆ្នាំ​មុន គឺ​មាន​ចំនួន​សរុប​​ ​៤៣៨ ករណី​ហើយ​ពេល​នេះ កំពុង​បន្ត​ដោះ​ស្រាយ ​ដែល​ភាគ​ច្រើន​ជា​ករណី​វិវាទ​ដីធ្លី​នៅ​មូល​ដ្ឋាន​។ នេះ​បើ​តាម​សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ។​
ប្រភព ភ្នំពេញប៉ុស្តិ៍ https://bit.ly/3bBP87e

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា