ត្រឡប់ក្រោយ

គ្រួសារ​មួយ​រិះគន់​ក្រសួង​សុខាភិបាល​ករណី​កូនស្រី​ស្លាប់​ដោយ​កូវីដ​ជិត​មួយ​ខែ ទើប​ទទួល​ដំណឹង​ក្រោយ​ប្រកាស​ស្វែង​រក​តាម​បណ្តាញ​សង្គម

ប្រជា​ពលរដ្ឋ​មួយ​គ្រួសារ ខក​ចិត្ត​ចំពោះ​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​មិន​បាន​ផ្តល់​ដំណឹង​អំពី​ករណី​កូនស្រី​របស់​គាត់​ស្លាប់​ដោយ​ជំងឺ​កូវីដ (Covid19)ជិត​មួយ​ខែ ហើយ​ទើប​ទទួលដំណឹង​នៅ​ថ្ងៃទី​២៣ ខែ​ឧសភា ក្រោយ​ពី​ពួកគាត់ ប្រកាស​ស្វែងរក​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook)​។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញឱ្យ​រដ្ឋាភិបាល​គួរ​ពិនិត្យឡើងវិញ​ជុំវិញ​បញ្ហា​នេះ ហើយ​មន្ត្រី​ដែល​ទទួល​បន្ទុក​បញ្ហា​នេះ គួរ​ចេញ​មុខ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ពី​ការ​ទទួលខុសត្រូវ ដើម្បី​ឱ្យ​គ្រួសារ​របស់​អ្នក​ស្លាប់​អស់​ចិត្ត។
ប្រភព RFA ៖ https://bit.ly/3fgdTb3

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា