ត្រឡប់ក្រោយ

ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ដាក់​បណ្ដាសា​ចំពោះ​បុគ្គល​ដែល​ឈូស​ឆាយ​ព្រៃ​សមូហភាព​ ស្រែចម្ការ​និង​តំបន់​សន្លុង​ស្លដែក

ជន​ជាតិ​ដើម​ភាគតិច​កួយ​ជា​ច្រើន​នាក់ ​រស់នៅ​ខេត្ត​កំពង់ធំ​ ជាប់​ព្រំប្រទល់​ខេត្ត​ព្រះវិហារ ​បាន​រួមគ្នា​ធ្វើ​ពិធី​សែនព្រេន ​ដើម្បី​ដាក់​បណ្ដាសា ចំពោះ​ក្រុមហ៊ុន​ និង​បុគ្គល​ណា ​ដែល​ឈូស​ឆាយ​រំលោភ​យក​ដីធ្លី ​ព្រៃឈើ ​និង​បំពាន​តំបន់​ចង្ក្រាន​ផលិត​ដែក​សម័យ​បុរាណ ​របស់​បុព្វបុរស​ជន​ជាតិ​ដើម​កួយ។ ពួក​គាត់​ខ្លះ ​បាន​ទ្រហោយំ​ សោក​ស្ដាយ​កន្លែង​ប្រវត្តិសាស្ត្រ ​ព្រៃ​ព្រឹក្សា និង​ដី​បង្ក​បង្កើន​ផល​រួម ​ទំហំ ​១០០​ហិកតារ ដែល​ត្រូវ​បាន ​មេការ​ក្រុមហ៊ុន ​ទ្រី ភាព ​ឈូស​ឆាយ​ រំលោភ​យក​ស្ទើរ​ទាំងស្រុង​។
ប្រភព RFA ៖ https://bit.ly/3bYOzV5

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា