ត្រឡប់ក្រោយ

បទសម្ភាសន៍​ជាមួយ​លោក ទៀ បាញ់ ជុំវិញ​ការ​អនុញ្ញាត​ឲ្យ​ចិន​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម

រដ្ឋមន្ត្រី​ការពារជាតិ លោក ទៀ បាញ់ ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៣០ ខែ​ឧសភា ដោយ​សារភាព​ថា កម្ពុជា​ពិត​ជា​បាន​អនុញ្ញាត​ឲ្យ​ចិន​អភិវឌ្ឍន៍​តំបន់​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម ក្រោយ​វាយ​កម្ទេច​ចោល​អគារ​ជំនួយ​អាមេរិក​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ប្រាកដ​មែន។ លោក​គូស​បញ្ជាក់​ថា កម្ពុជា​ពុំ​ព្រួយ​បារម្ភ​រឿង​ចិន​អាច​ឈ្លប​យក​ការណ៍​សម្ងាត់​នៅ​តំបន់​នោះ ឬ​ការ​រិះគន់​ណាមួយ​ពី​ភាគី​សហរដ្ឋអាមេរិក​ជុំវិញ​ការ​អនុញ្ញាត​ឲ្យ​ចិន​អភិវឌ្ឍន៍​កំពង់ផែ កងទ័ព​ជើង​ទឹក​រាម​នេះ​ឡើយ។ យ៉ាងណា លោក​ថា លោក​នឹង​និយាយ​ប្រាប់​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​មក​កាន់​កម្ពុជា​នៅ​ថ្ងៃ​ចន្ទទី១ មិថុនា នេះ ឲ្យ​ជួយ​ផ្តល់​ជំនួយ​ដល់​ការ​សាងសង់​ទីតាំង​ថ្មី​នៃ​អគារ​បញ្ជាការដ្ឋាន​ជួរ​មុខ​នៃ​សន្តិសុខ​លម្ហ​សមុទ្រ​នៅ​លើ​កោះ​ព្រាប។
ប្រភព RFA ៖ https://bit.ly/3peJm0P

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា