ត្រឡប់ក្រោយ

ពន្ធគយ៖ ដើមឆ្នាំ២០២១ធ្លាក់ចុះ១៥% ធៀបនឹងចំណូលដើមឆ្នាំ២០២០

រយៈពេល​មួយ​ត្រីមាស​នៃ​ឆ្នាំ​២០២១​ ការ​ប្រមូល​ចំណូល​ពន្ធគយ​នៅ​អំឡុង​ពេល​នៃ​វិបត្តិកូវីដ-១៩ ​បាន​ចំនួន​៦១៤​លាន​ដុល្លារអាមេរិក​។ នេះ​បើ​តាម​ការ​ប្រកាស​នៅ​លើ​គេហទំព័រ​របស់​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​។ ចំណូល​ពន្ធគយ​ នៅ​ដើម​ឆ្នាំ​២០២១​នេះ​ មាន​ការ​ធ្លាក់​ចុះ​ប្រមាណ​១៥.២% ​បើ​ធៀប​នឹង​ចំណូល​ពន្ធ​គយ​ដែល​ប្រមូល​បាន​នៅ​រយៈពេល​មួយ​ត្រីមាស​ដូចគ្នា​នៃ​ឆ្នាំ​២០២០​ ដែល​មាន​ចំណូល​ប្រមាណ​៧២៣​លាន​ដុល្លារ​អាមេរិក​។
ប្រភព RFI ៖ https://bit.ly/3uFWFbL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា