ត្រឡប់ក្រោយ

មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​គ្រោង​បើក​យុទ្ធនាការ​ដាក់​អាល់បែត​ ១០ ​តោន​សម្លាប់​មូស​ខ្លាញី

មន្ទីរ​សុខាភិបាល​នៃ​ខេត្តរតនគិរី គ្រោង​បើក​យុទ្ធនាការ​សុខាភិបាល ដើម្បី​សម្លាប់​មេរោគ​គ្រុនឈីក​ និង​គ្រុនឈាម​ដែល​បង្កឡើង​ដោយ​មូស និង​មូស​ខ្លាញី​នៅក្នុង​រដូវវស្សា ដោយ​ប្រើប្រាស់​ថ្នាំ​អាល់បែត​ប្រមាណ​ជា​ ១០ ​តោន ចាប់ពី​ដើមខែ​មិថុនា ដើម្បី​សម្លាប់​ប្រភព​ដង្កូវទឹក​នៅក្នុង​​ទីតាំង​នានា​ប្រមាណ​ ៥០០ ​ភូមិ នៅក្នុង​ខេត្ត​រតនគិរី​ក្នុង​អំឡុង​ពេលដែល​របាយការណ៍​ថ្នាក់ជាតិ​បង្ហាញថា ៩០ ​ភាគរយ​នៃ​ជំងឺ​គ្រុនឈីក​សង្ស័យ​កើតមាន​នៅក្នុង​ខេត្តរតនគិរី កំពង់ឆ្នាំង​ និង​ព្រៃវែង ដែលជា​ករណី​ច្រើន​ជាង​គេ​នៅក្នុង​ខេត្ត​ចំនួន​ ១១ ​ខេត្ត​នៅក្នុង​ទូទាំងប្រទេស​។
ប្រភព ភ្នំពេញប៉ុស្តិ៍ ៖ https://bit.ly/3p7BnCy

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា