ត្រឡប់ក្រោយ

លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នៅថ្ងៃព្រឹក​ថ្ងៃសុក្រទី ៤ខែមិថុនានេះ បានបើ​កកិច្ច​ប្រជុំសម្រេច​លើ​​ពាក្យ​សុំ​លាឈប់​ពីតំណែងប្រធាន​គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប) របស់​លោក​ស៊ិក ប៊ុន​ហុក។ លោក​ស៊ិក ប៊ុន​ហុក វ័យ ៧៥ឆ្នាំ ​បាន​សម្រេច​ដាក់​ពាក្យ​​លាឈប់ ពីតំណែងប្រធានគ.ជ.ប ក្នុងសប្តាហ៍នេះ ដោយ​បញ្ហា​សុខភាព។ នេះបើតាមការ​បញ្ជាក់​ពីលោក​ឌឹម សុវណ្ណារ៉ុំ សមាជិក និង​ជា​អ្នក​នាំពាក្យ​គ.ជ.ប ប្រាប់​វិទ្យុបារាំងនៅថ្ងៃសុក្រនេះ។​ ក្រោយ​ការ​លាឈប់​នេះ រដ្ឋសភា នឹងរៀបចំ​នីតិវិធីដើម្បីជ្រើសរើស​បេក្ខភាព​ជំនួស​តំណែងលោក​ស៊ិក ប៊ុនហុក។
ប្រភព RFI ៖ https://bit.ly/3cirqNt
Join Telegram​​ : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា