ត្រឡប់ក្រោយ

ភរិយា​​បណ្ឌិត​ ​កែម​ ឡី ​អស់​សង្ឃឹម​ថា​ របប​​លោក​ ​ហ៊ុន​ ​សែន​ ​អាច​​​​រក​​យុត្តិធម៌​​ជូន​​គ្រួសារ​​លោក​ស្រី​

បន្ទាប់ពី​ទន្ទឹង​រង់ចាំ​ពន្លឺ​យុត្តិធម៌​អស់​រយៈពេល​ ​៥​ ​ឆ្នាំ​ ​លោកស្រី​ ​ប៊ូ​ ​រចនា​ ​ដឹង​ច្បាស់​ថា​ ​គ្មាន​ទេ​យុត្តិធម៌​សម្រាប់​ប្តី​ ​និង​គ្រួសារ​របស់​លោកស្រី​ ​រឿង​ឃាតកម្ម​លើ​បណ្ឌិត​ ​កែម​ ឡី​នេះ​ ​ជាពិសេស​នៅ​ក្រោម​ការ​​​ដឹកនាំ​របស់​រដ្ឋាភិបាលលោក​ ​ហ៊ុន​ ​សែន៖ «​រឿង​យុត្តិធម៌​ហ្នឹង​ ​មិនមែន​តែ​គ្រួសារ​ខ្ញុំ​ទេ​ ​គឺ​មានគ្រួសារ​ច្រើន​ ​ដែល​គាត់​ទទួលរង​នូវ​ភាព​អយុត្តិធម៌​ហ្នឹង​ទាំងអស់គ្នា​តែម្តង​។​ ​ទាមទារ​ពី​រដ្ឋាភិបាល​នៅ​ស្រុកខ្មែរ​ហ្នឹង​ ​គឺ​គ្មាន​សង្ឃឹម​ថា​ ​គាត់​នឹង​អាច​ធ្វើ​បានទេ​។​ ​បើសិនជា​គាត់​ធ្វើ​បាន​មែន​ ​គាត់​មិន​អាច​ទុកឲ្យ​ពួកយើង​ដែល​ជា​ជនរងគ្រោះ​ ​រហូតដល់​ដូច​គ្រួសារ​ខ្ញុំ​នេះ​ ​ប្រាំ​ឆ្នាំ​ ​ហើយ​នៅ​គ្រួសារ​លោក​ ​ជា​ ​វិជ្ជា​ ​គ្រួសារ​លោក​ ​ឈុត​ ​វុទ្ធី​ទៀត​ ​សុទ្ធតែ​ ​១​០​ប្លាយ​ឆ្នាំ​ជាង​។​ ​ដូច្នេះ​មានន័យ​ថា​មួយ​ដំណាក់កាល​ៗ​ ​គឺ​អត់មាន​ស្អី​ ​ដែល​ថា​មាន​យុត្តិធម៌​សម្រាប់​ពួកយើង​ទេ​។​ ​អត់​ហ្មង​ ​គឺ​សូន្យ​! ​មានតែ​បំបិទ​ថែមទៀត​។​ ​និយាយរួម​ទៅ​ ​ឃើញ​តុលាការ​អី​ហ្នឹង​ ​សុទ្ធតែ​នៅ​នៅ​ក្រោម​ ​ការណ៍​ដែល​បង្គាប់​ការណ៍​ដែល​បញ្ជា​ ​ដូច្នេះ​យើង​មិន​អាច​​​រក​យុត្តិធម៌​បានទេ​»។
ប្រភព​ RFA ៖ https://bit.ly/3ymVUqm
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា