ត្រឡប់ក្រោយ

លោក ហ៊ុន សែន ហាម​ឃាត់​មន្ត្រី​បក្ស​ប្រឆាំង ២​រូប​ធ្វើ​នយោបាយ​ឡើងវិញ

មេធាវី​និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​សោកស្ដាយ​ដែល​ខ្លួន​មិន​អាច​បម្រើ​ពលរដ្ឋ​តាមរយៈ​ការធ្វើ​នយោបាយ​ឡើងវិញ​។ ប្រតិកម្ម​នេះ ក្រោយ​មេដឹកនាំ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​មិន​ព្រម​ផ្ដល់​នីតិសម្បទា​ឱ្យ សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​​ពីររូប គឺ​លោ​មេធាវី លោក ជូង ជូងី និង​លោ ញឹម គឹមញ៉ុល។ អ្នកវិភាគ​រិះគន់​ថា របៀប​ផ្ដល់​នីតិសម្បទា ឬ​ការផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​ឱ្យ​អតីតមន្ត្រី​បក្ស​ប្រឆាំង រដ្ឋាភិបាល​ហាក់​ធ្វើឡើង​មិន​ច្បាស់លាស់ ឬក៏​ជាការ​ធ្វើការ​តាម​អារម្មណ៍​របស់​លោក ហ៊ុន សែន។
ប្រភព RFA ៖ https://bit.ly/3rBikSk
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា