ជប៉ុន ផ្តល់នូវបរិក្ខារប្រព័ន្ធត្រជាក់ដល់កម្ពុជា ដើម្បីគាំទ្រដល់កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩។ បរិក្ខារទាំងនោះ មានទូក្លាស្សេវ៉ាក់សាំងចំនួន ២១គ្រឿង, ម៉ាស៊ីនកំណត់កម្លាំងវ៉ុលអគ្គិសនី២១គ្រឿង និងឧបករណ៍សម្គាល់ទូក្លាស្សេសម្រាប់ពិនិត្យតាមដានសីតុណ្ហភាព ២៧១គ្រឿង។ បើតាមសេចក្តីប្រកាសព័ត៌មានរួមរវាងយូនីសេហ្វ និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ការផ្តល់បរិក្ខារប្រព័ន្ធត្រជាក់មកដល់កម្ពុជានេះ នឹងជួយពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា កាន់តែប្រសើរថែមទៀត ក៏ដូចជាធានាឲ្យមានការរក្សាទុកវ៉ាក់សាំងកូវីដ-១៩បានល្អ និងធ្វើឲ្យការផ្តល់វ៉ាក់សាំង និងថ្នាំបង្ការជាប្រចាំ នៅនៅកម្ពុជាមានដំណើរការកាន់តែប្រសើរ ក្នុងរយៈពេលវែង។
ប្រភព ថ្មីៗ ៖ https://bit.ly/3hUr2rA
Join Telegram : https://t.me/COMFREL