ត្រឡប់ក្រោយ

លោកសម រង្ស៊ី ចាត់ទុកគណបក្សបែកចេញពីអតីតគណបក្សសង្គ្រោះជាតិជាបន្លាយួន

លោកសម រង្ស៊ី​ អតីត​ប្រធាន​ស្តីទី​នៃអតីត​គណបក្ស​សង្រ្គោះជាតិ​ កាលពីថ្ងៃ​ចន្ទទី២០​កញ្ញាម្សិលមិញ​ បានចេញមុ​ខមកបរិហារ​ទៅលើក្រុម​មន្ត្រីនៃ​អតីត​គណបក្ស​របស់ខ្លួន ​ដែលបានបែកខ្លួនទៅ​បង្កើត​គណបក្ស​នយោបាយ​រៀងៗខ្លួន ​ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅកម្ពុជា​។ ​លោកសម រង្ស៊ី​ បានចាត់ទុក​ថារាល់គណបក្ស​ដែលបែកចេញ​ពីអតីតគណបក្ស​សង្រ្គោះជាតិ​ សុទ្ធសឹង​តែជា​គណបក្ស​គ្មានឆន្ទៈ​ស្នេហាជាតិ​ និងគ្រាន់តែ​ជាបន្លាយួន​។​ ជាការឆ្លើយតប​ពីក្រុមមន្ត្រី​ដែលបាន​បង្កើត​គណបក្សថ្មី​ ពួកគេ​សម្តែង​ការសោកស្តាយ​ និងស្នើឲ្យ​អ្នកនយោបាយ​ជើងចាស់​គួរប្រកាន់​ជំហរ​នយោបាយ​ចាស់ទុំ។
ប្រភព RFI ៖ https://bit.ly/2XH3r6s
Join Telegram : https://t.me/COMFREL 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា