ស្ថានភាពភ្នែកស្តាំលោក រ៉ុង ឈុន អាចមើលឃើញឡើងវិញ៥០%ហើយ បន្ទាប់ពីទទួលបានការវះកាត់ដោយជោគជ័យ កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅ នៅឯមន្ទីរពេទ្យរុស្ស៊ី។ នេះបើតាមការបញ្ជាក់ពីលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធទី២២កញ្ញានេះ។ បើទោះបីជាវះកាត់ដោយជោគជ័យពិតមែន តែបើតាមលោកស្រីអ៊ុក ឆាយ៉ាវី លោកស្រី និងក្រុមគ្រួសារលោករ៉ុង ឈុន នៅតែព្រួយបារម្ភពីបញ្ហាចំពោះមុខ ដ្បិតថាលោករ៉ុង ឈុន ត្រូវបានបញ្ជូនទៅសម្រាកនៅពន្ធនាគារវិញ ក្រោយការវះកាត់។ តែយ៉ាងណា អ្នកនាំពាក្យពន្ធនាគារបានបញ្ជាក់ថា មិនមានអ្វីត្រូវព្រួយបារម្ភនោះទេ ព្រោះពន្ធនាគារមានមន្រ្តីសុខាភិបាលមើលថែដិតដល់។
ប្រភព RFI ៖ https://bit.ly/2XGxtaQ
Join Telegram : https://t.me/COMFREL