ត្រឡប់ក្រោយ

សង្គមស៊ីវិល​និង​​ជនជាតិដើម​ភាគតិច​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គ្រប់គ្រង​ចំណូល​ពី​រ៉ែមាស​ឱ្យ​មាន​តម្លាភាព​និង​ប្រសិទ្ធភាព​

មន្ត្រី​សង្គមស៊ីវិល ​និង​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​គ្រប់​គ្រង​ចំណូល​ពី​រ៉ែមាស ឱ្យ​មាន​តម្លាភាព ​និង​ប្រសិទ្ធភាព​ខ្ពស់ ​ចៀស​វាង​​អំពើ​ពុករលួយ ព្រម​ទាំង​ធ្វើ​យ៉ាង​ណា​បញ្ចៀស​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ និងសង្គម។ ​ការ​លើក​ឡើង​នេះ ​បន្ទាប់ពី​ក្រុមហ៊ុន​អូស្ត្រាលី ​ឈ្មោះ​ រ៉ឺនេសង់​មីនើរ៉ល​(Renaissance Minerals Cambodia) ដែល​ទទួល​សិទ្ធិ​វិនិយោគពី​រាជ​រដ្ឋាភិបាល​កម្ពុជា ​រុករក​រ៉ែមាស​ ក្នុង​តំបន់​អូរខ្វាវ ​ខេត្តមណ្ឌលគិរី​ បាន​ចម្រាញ់​រ៉ែ​មាស​ជាង​ ៥រយ​គីឡូក្រាម (៥២២) គិត​ត្រឹម​តែ​រយៈ​ពេល​ ៣​ចុង​ក្រោយ​នេះ គិត​ចាប់​ពី​ចុង​ខែ​មិថុនា ​ដល់​ពាក់​កណ្តាល​ខែ​កញ្ញា​នេះ។
ប្រភព RFA ៖ https://bit.ly/2XU9moE
Join Telegram : https://t.me/COMFREL 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា