ត្រឡប់ក្រោយ

លោក កន សាវាង្ស៖ ការបោះឆ្នោតដំបូងដោយអ៊ុនតាក់នៅឆ្នាំ១៩៩៣ គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

មកទល់ថ្ងៃទី២៣ ខែតុលាឆ្នាំ២០២១ខាងមុខនេះ ប្រទេសកម្ពុជានឹងប្រារព្ធខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់បំផុតសម្រាប់ឲ្យខ្មែរនឹងខ្មែរឈប់ច្បាំងគ្នា កសាងសន្តិភាពឡើងវិញ ចាក់គ្រឹះប្រជាធិបតេយ្យ និងបញ្ឈប់រាល់ការបៀតបៀនពីសំណាក់បរទេស។ លោក កន សាវាង្ស អ្នកសម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូមតិ​ នៃអង្គការ​ខុមហ្រ្វែល ​បានថ្លែងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ បានបង្កើតឲ្យមានការបោះឆ្នោជាលើកដំបូងសម្រាប់ប្រទេសកម្ពុជានៅឆ្នាំ១៩៩៣ និងមានទំនាក់ទំនងគ្នាផងដែរដល់ការបោះឆ្នោតជាបន្តបន្ទាប់តាមលទ្ធិប្រជាធិបតេយ្យ លាយឡំនឹងការប្រកួតប្រជែងគ្នាខាងនយោបាយដ៏ចម្រូងចម្រាស។
ប្រភព RFI ៖ https://bit.ly/3jmRwlV
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា