អ្នកវិភាគសង្ស័យថា ការប្រកាសលក់វិឡាតម្លៃជាង ២លានដុល្លាររបស់ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា អាចពាក់ព័ន្ធនឹងរឿង ធ្វើនយោបាយឡើងវិញរបស់លោក កឹម សុខា។ ទោះយ៉ាងណាក្ដី មេធាវីលោក កឹម សុខា សុំមិនឆ្លើយតបរឿងនេះទេ ប៉ុន្តែមន្ត្រីបក្សកាន់អំណាចព្រមានថា បើលោក កឹម សុខា ហ៊ានផ្ដល់លុយទៅឲ្យគណបក្សណាមួយ គឺជាទង្វើល្មើសបម្រាមតុលាការ។ អ្នកវិភាគលើកឡើងថា លោក កឹម សុខា ប្រកាសលក់វិឡារបស់ខ្លួនពេលនេះហាក់ជួនគ្នា ដែលគណបក្សនយោបាយត្រូវការលុយធ្វើសកម្មភាពនយោបាយ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងចូលមកដល់នាឆ្នាំ២០២២ ខាងមុខ និងការបោះឆ្នោតជាតិ ២០២៣។
ប្រភព RFA ៖ https://bit.ly/3mDTIaT
Join Telegram : https://t.me/COMFREL