ត្រឡប់ក្រោយ

"វាល​យន្ត​ហោះ​តារា​សាគរ​ខេត្ត​កោះកុង មិន​មែន​ជា​គោល​ដៅ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍"

អ្នក​ការ​ពារ​បរិស្ថាន និង​សង្គម​ស៊ីវិល លើក​ឡើង​ថា​គម្រោង​សាង​សង់​ព្រះលាន​យន្តហោះ​តារា​សាគរ ខេត្ត​កោះ​កុង របស់​ក្រុម​ហ៊ុន​យូឌីជី (UDG) មិនមែន​ជា​គោល​ដៅ​លើ​កម្ពស់​ជីវភាព​ពលរដ្ឋ និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​នោះ​ទេ។ ការ​ឡើង​នេះ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន កាល​ពី​ថ្ងៃ​ទី៣០ តុលា ជំរុញ​ឱ្យ​ក្រុមហ៊ុន​វិស្សមកាល​តារា​សាគរ នៅ​ខេត្ត​កោះ​កុង​របស់​រដ្ឋ​ចិន​ជួយ​ពន្លឿន​ការ​សាង​សង់​ព្រះលាន​តារា​សាគរ​ឱ្យ​បាន​ឆាប់ ដើម្បី​បើក​ជើង​ហោះ​ហើរ​ក្នុង​ស្រុក តំបន់ និង​អន្តរ​ជាតិ​នៅ​ដើម​ឆ្នាំ​ក្រោយ។
ប្រភព RFA ៖ https://bit.ly/3k3zK7L
Join Telegram : https://t.me/COMFREL 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា