ត្រឡប់ក្រោយ

ក្រសួងដែនដី បានដោះស្រាយវិវាទដីធ្លី​ជាង១ម៉ឺនករណី និងកំពុងដោះស្រាយជាង៣ពាន់ករណី​

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា កន្លងមក ក្រសួងបានដោះស្រាយ​វិវាទដីធ្លីដែលកើតមានឡើងទូទាំងប្រទេស ចំនួន​​​​១​០ ៦៣៤ករណី។ ទន្ទឹមនឹងនេះ ក្រុមការងារជំនាញ ក៏កំពុងបន្តដោះស្រាយវិវាទ ជាង៣ពាន់ករណីទៀតផងដែរ។ ថ្លែងក្នុងសុន្ទរកថា​ នាពិធីសម្ពោធអគារក្រសួងរៀបចំដែនដី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ក្រៅពីប្តេជ្ញាពន្លឿនការងារដោះស្រាយវិវាទដីធ្លី លោករដ្ឋមន្ត្រីក្រសួងដែនដី ក៏អះអាងពីការពន្លឿនការងារចុះបញ្ជីដីធ្លីជូនដល់ពលរដ្ឋ ឱ្យបានន១០០ភាគរយ នៅត្រឹមឆ្នាំ២០៣០ផងដែរ
ប្រភពថ្មីៗ ៖ https://bit.ly/31BcsQb
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា