ត្រឡប់ក្រោយ

លោកនេត្រ ភក្រ្តា៖ ក្រសួងបរិស្ថានស្វាគមន៍ជានិច្ចនូវការចូលរួមការពារបរិស្ថានដោយស្របច្បាប់

ភ្ញៀវ​ប្រចាំថ្ងៃ​របស់វិទ្យុ​បារាំង​អន្តរជាតិ​ នារាត្រីនេះ​ គឺ លោក​នេត្រ ភក្រ្តា​ រដ្ឋលេខាធិការ​ និង​ជាអ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន។​ ចំពោះ​ការ​អំពាវនាវ​ឱ្យរដ្ឋាភិបាល​កម្ពុជា​ធានាសិទ្ធិ​ និង​បើក​លំហរ​ឱ្យមាន​ការចូលរួម​ការពារ​បរិស្ថាន​ដោយបរិយាប័ន្ន​ពីសំណាក់​សង្គមស៊ីវិល​ចំនួន១៨​នៅថ្ងៃពុធនេះ​ លោក​នេត្រ ភក្រ្តា​ អះអាង​ថា​ វាគឺជា​សិទ្ធិ​របស់​ពួកគេ​ ។ ​ប៉ុន្តែ លោក​ថា រដ្ឋាភិបាល​ ក៏​ដូចជា​ក្រសួងបរិស្ថាន​ បានបន្ត​ធ្វើ​ការជាមួយ​ដៃគូផ្សេងៗ​ ដើម្បី​ការពារ​បរិស្ថាន​ ព្រមទាំង​ធនធាន​ធម្មជាតិ​នៅកម្ពុជា​។ បើតាម​លោកនេត្រ ភក្រ្តា​ ក្រសួង​បរិស្ថាន​តែង​តែ​ស្វាគមន៍​ជានិច្ច​នូវការ​ចូលរួម​ការពារ​បរិស្ថាន​ដោយ​ស្របច្បាប់​។
ប្រភព RFI ៖ https://bit.ly/30g8jAq
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា