ត្រឡប់ក្រោយ

ក្រសួង​ការបរទេស​កម្ពុជា​បដិសេធ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​មក​លើ​មន្ត្រី​កម្ពុជា

ក្រសួងការបរទេស​កម្ពុជា​ចេញមុខ​បដិសេធ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​មក​លើ​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា ដែល​ក្រសួង​នេះ​ហៅថា ជា​អំណាច​យុត្តាធិការ​ហួស​ព្រំដែន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​​លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ ជា​ការ​បំពាន​លើ​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ ព្រមទាំង​មាក់ងាយ​ឯករាជ្យភាព និង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។ លើស​ពី​នេះ អ្នកនាំពាក្យ​ការបរទេស​កម្ពុជា បាន​ចោទ​សហរដ្ឋអាមេរិក​ថា កំពុង​ធ្វើ​យុទ្ធនាការ​លាប​ពណ៌ ហើយ​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​មន្ត្រី​កម្ពុជា ធ្វើឡើង​ដោយសារ​ហេតុផល​ភូមិសាស្ត្រ​នយោបាយ​ទៅវិញ។
ប្រភព RFA ៖ https://bit.ly/3FhoP2A
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា