ត្រឡប់ក្រោយ

ប្រពន្ធ​លោក​ ចៅ វាសនា ​អាណិត​ប្ដី​ក្នុង​ពន្ធនាគារ​ ក្រោយ​ឃើញ​តុលាការ​ដោះលែង​សកម្មជន​ជា​បន្តបន្ទាប់

ប្រពន្ធ​ចៅសង្កាត់​ប៉ោយប៉ែត​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ ចៅ វាសនា ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ត្អូញត្អែរ​ថា លោក​ស្រី​អាណិត​ស្រណោះ​ប្ដី​ជា​ខ្លាំង​ក្រោយ​ពេល​ឃើញ​តុលាការ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដោះលែង​សកម្មជន​សង្គម បរិស្ថាន និង​សកម្មជន​នយោបាយ​ជា​បន្ត​បន្ទាប់។ មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​តែ​យល់​ថា ការ​ចាប់​ខ្លួន​លោក ចៅ វាសនា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​នយោបាយ​ និង​ស្នើ​ឱ្យ​តុលាការ​ដោះលែង​លោក ​និង​សកម្មជន​ដទៃ​ទៀត​ឱ្យ​មាន​សេរីភាព​វិញ​ ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ។
ប្រភព RFA ៖ https://bit.ly/3kFqp6s
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា