ត្រឡប់ក្រោយ

អតីត​អ្នក​ជាប់ឃុំ​ទម្លាយ​រឿង​អីវ៉ាន់​ក្នុង​ពន្ធនាគារ​លក់​ថ្លៃ​ខ្លាំង

អតីត​អ្នក​ជាប់ឃុំ​មួយ​ចំនួន​បាន​ទម្លាយ​អំពី​ភាព​មិន​ប្រក្រតី​ជាច្រើន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស និង​ពន្ធនាគារ​ប៉េហ្ស៊ី​(PJ) ដូចជា​ការ​ផ្តល់​របប​អាហារ​គ្មាន​ស្តង់ដារ និង​ការលក់ដូ​អីវ៉ាន់​មាន​តម្លៃ​ថ្លៃ​ជាដើម។ ពួកគាត់​ស្នើ​ឲ្យ​ពន្ធនាគារ​បញ្ចុះតម្លៃ​អីវ៉ាន់ ដើម្បី​ជួយ​កាត់បន្ថយ​ការចំណាយ​និង​បញ្ហាលំបាក​របស់​អ្នក​ជាប់ឃុំ​។​មន្ត្រី​នាំពាក្យ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា តម្លៃ​អីវ៉ាន់​នៅក្នុង​ពន្ធនាគារ មិន​ថ្លៃ​ខ្ពស់​ហួសហេតុ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។
ប្រភព RFA ៖ https://bit.ly/3DUJARv
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា