ត្រឡប់ក្រោយ

អង្គការសហប្រជាជាតិទទូចឲ្យមានការស៊ើបអង្កេតឯករាជ្យលើករណីឃាតកម្មសកម្មជននយោបាយមួយរូប

អង្គការ​សហ​ប្រជា​ជាតិ​ តាមរយៈ​អ្នក​នាំ​ពាក្យ​របស់​ខ្លួន ​បាន​ចេញ​មក​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា ​បើក​ការ​ស៊ើប​អង្កេត​ឯក​រាជ្យមួយ​ ជុំវិញ​ករណី​ឃាត​កម្ម​លើ​សកម្មជន​នយោបាយ​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​រូប កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅនេះ​។ ការ​ទទូច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ជន​ដៃ​ដល់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ តែ​អង្គការ​សហ​ប្រជាជាតិ​ថា ភស្តុតាង​ដែល​អាជ្ញា​ធរ​រក​ឃើញ​មិន​ស៊ី​គ្នា​នឹង​ព័ត៌មាន​ដែល​ខ្លួន​មាន​។ ទោះយ៉ាងណា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លើកឡើងថា ​ការ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បែប​ឯករាជ្យ ​គឺ​មិន​អាច​ទៅ​រួច​ទេ ​តែ​បើ​ភាគី​ណា​មាន​ភស្តុតាង​រឹងមាំ​ អាជ្ញា​ធរ​បាន​ណែនាំ​ឲ្យ​សហការ​ជាមួយ​តុលា​ការ​។
ប្រភព​ RFI ៖ https://bit.ly/3Iqth19
Join Telegram : https://t.me/COMFRE

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា