ត្រឡប់ក្រោយ

លោក​ គួច ចំរើន ឱ្យ​មន្ត្រី​ស្រាវជ្រាវ​សាវតារ អ្នកកាន់កាប់​ដី​ខុសច្បាប់

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ធ្វើការ​ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​ស្រុក​ត្រូវ​បន្ត​ស្រាវជ្រាវ​សាវតារ​អ្នក​កាន់កាប់​ដី​ខុសច្បាប់ និង​កាយ​ព្រំ​ការពារ​​ដីសម្បទាន​សង្គមកិច្ច​ឱ្យបាន​ច្បាស់លាស់ និង​ត្រូវបង្កើត​ក្រុមការងារ​ចុះ ស្រាវជ្រាវ រុករក​ដី​អតីតយុទ្ធជន ដែល​មាន​ការពាក់ព័ន្ធ​ជាមួយ​អង្គការ​វ៉ាយអេដ​ផងដែរ​។ ការណែនាំ​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ៣ ខែធ្នូ​។
ប្រភព ភ្នំពេញប៉ុស្តិ៍ ៖ https://bit.ly/3ot9q9U
Join Telegram : https://t.me/COMFREL 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា