ត្រឡប់ក្រោយ

អាជ្ញាធរ​ឲ្យ​សង្គម​ស៊ីវិល​​​កំណត់​មនុស្ស​ចំនួន​ ២០០ ​នាក់ចូលរួម​​​​​​ទិវា​សិទ្ធិ​មនុស្ស​ ១០ ធ្នូ ​នៅ​ទីលាន​ប្រជាធិបតេយ្យ​

អាជ្ញាធរ​​​​រាជធានី​ភ្នំពេញ​ បាន​អនុញ្ញាត​ឲ្យ​ក្រុម​អង្គការ ​សង្គម​ស៊ីវិល​​ជាង​សាមសិប​ (៣១) ​​ស្ថាប័ន​​​ប្រារព្ធ​​​​ទិវា​សិទ្ធិ​មនុស្ស​​អន្តរជាតិ​ ថ្ងៃ​ទី​១០ ខែធ្នូ ​នៅ​ទីលាន​ប្រជាធិបតេយ្យ​សម្រាប់​ឆ្នាំ​នេះ។ ប៉ុន្តែ​​អាជ្ញាធរ​បាន​កំណត់​​ឲ្យ​មាន​មនុស្ស​​ចូលរួម​ត្រឹម​​ពីរ​រយ ​(២០០)​ ​នាក់​​ប៉ុណ្ណោះ​។​ ក្រុម​មន្ត្រី​សង្គម​ស៊ីវិលលើក​ឡើង​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ គឺជា​ព្រឹត្តិការណ៍​សំខាន់​បំផុត ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ។
ប្រភព RFA ៖ https://bit.ly/31BNUqv
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា