ត្រឡប់ក្រោយ

កញ្ញា សេង ធារី ចោទតុលាការក្រុងភ្នំពេញថាជា«តុលាការល្ខោននយោបាយ»

នៅព្រឹក​មិញ ​​កញ្ញា​ សេង ធារី អ្នក​ច្បាប់​និងអ្ន​កធ្វើការ​ខាង​ការពារសិទ្ធិមនុស្ស​ បានពោល​ពាក្យ​​ចោទប្រកាន់​ តុលាការ​ការ​ក្រុង​ភ្នំពេញ​ ថា ជា«តុលាការ​ល្ខោន​នយោបាយ»! នៅពេល​ដែល​កញ្ញា​ធ្វើដំណើរ​​​ ​ចូល​ខ្លួន​ទៅ​​បំភ្លឺ​នៅតុលាការ​។​ តុលាការក្រុង​ បាន​ចោទប្រកាន់រូបនាង ក្នុងបទល្មើស«រួម​គំនិត​ក្បត់» ​និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជាមួយ សកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់​ទៀត ​ជុំវិញ​​គម្រោង​ធ្វើ​ដំណើរ​ចូល​ស្រុក​ខ្មែរ របស់​លោក សម រង្ស៊ី នៅ​ថ្ងៃទី​៩វិច្ឆិកា២០១៩។​
ប្រភព RFI ៖ https://bit.ly/3dHUzSR
Join Telegram : https://t.me/COMFREL 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា