ត្រឡប់ក្រោយ

សហជីព​​សកលលោក​​រួមគ្នា​​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ដោះលែង​សហជីព និង​កម្មករ​នៅ​ណាហ្គាវើលដ៍

ក្រុម​បណ្ដាញ​សហជីព​ធំៗ​នៅ​លើ​ពិភព​លោក នាំគ្នា​ធ្វើ​យុទ្ធនាការ​ព្រមៗ​គ្នា នៅ​តាម​បណ្ដា​ប្រទេស​មួយចំនួន​កាលពីថ្ងៃទី៧ ខែកុម្ភៈ ម្សិលមិញ ក្នុង​នោះ​មាន​ទាំង​នៅ​តំបន់​អាស៊ី អឺរ៉ុប ​អាមេរិក និងអូស្រ្តាលី។ ពួកគេ​ជួប​ប្រជុំ​គ្នា នៅ​តាម​​ទីតាំង​​សំខាន់ៗ​​មួយ​​ចំនួន ដែល​​ជាប់​​ទាក់ទង​​ដល់​​ប្រទេស​​កម្ពុជា និង​​ក្រុមហ៊ុន​​បនល្បែង​​ណាហ្គាវើលដ៍​​ពិសេស​​នៅ​​តាម​​ស្ថានទូត​​ខ្មែរ​ និង​​តំណាង​​រដ្ឋាភិបាល​​កម្ពុជា​​នៅ​​ប្រទេស​​ទាំង​​នោះ។ ពួកគេ​​បាន​​ស្រែក​​ទាមទារ និង​​លើក​​បដា ដែល​​មាន​​ន័យ​ទាម​ទារ​​ឱ្យ​​ដោះលែង​​​តំណាង​​​សហជីព​​​កម្មករ​​​នៅ​​ក្រុម​ហ៊ុន​​​ណាហ្គាវើលដ៍ ដែល​​កំពុង​​ជាប់ឃុំ​​ឱ្យ​មាន​​សេរីភាព​វិញ ដោយ​​ឥត​​លក្ខខណ្ឌ។
ប្រភព RFA៖ https://bit.ly/3JeAe4X
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា