ត្រឡប់ក្រោយ

អ្នក​ឃ្លាំមើល​​ថា កម្ពុជា​​ជា​​ប្រធាន​ប្តូរវេន​​អាស៊ាន​​គ្មាន​​សុឆន្ទៈ​ពិតប្រាកដ​​ជួយ​​ដោះស្រាយ​​វិបត្តិ​នយោបាយ​​នៅ​​ភូមា​​ទេ

អ្នកឃ្លាំមើល​ថា កម្ពុជា​ក្នុងនាមជា​ប្រធាន​ប្តូរវេន​អាស៊ាន (ASEAN) ទំនងជា​គ្មាន​សុឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ជួយ​ដោះស្រាយ​បញ្ហា​វិបត្តិនយោបាយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬភូមា នោះទេ។ ការលើកឡើង​នេះ កើតមាន​ឡើង​ស្របពេល​ដែល​ប្រេសិតពិសេស​អាស៊ាន និង​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន កំពុង​បំពេញ​ទស្សនកិច្ច​ការងារ​រយៈពេល​បីថ្ងៃ​នៅភូមា ដោយបាន​ទៅ​ចាប់ដៃ​ជាមួយ​មេដឹកនាំ​ខុសច្បាប់​នៃ​របបសឹក​យោធា​ភូមា តែនៅ​មិនទាន់​​ទៅជួប​ក្រុមមេដឹកនាំ​ស្របច្បាប់ និង​ភាគីពាក់ព័ន្ធ​ផ្សេងៗទៀត​ក្នុងវិបត្តិភូមា​នេះនៅឡើយទេ។ ក្រុមប្រឆាំង​ភូមា ថ្កោលទោស​ប្រេសិត​ពិសេស​អាស៊ាន​ថា ព្យាយាម​គាំទ្រ​របប​រដ្ឋប្រហារ​យោធា​ខុសច្បាប់​ភូមា។
ប្រភព RFA៖ https://bit.ly/3ioc5h5
Join Telegram : https://t.me/COMFRE

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា