ត្រឡប់ក្រោយ

មេធាវីរបស់កញ្ញា សេង ធារី ត្រូវបានអនុញ្ញាតិឱ្យចូលជួបកូនក្តីនៅពន្ធនាគារខេត្តព្រះវិហារ

លោក ជូង ជូងឺ មេធាវីការពារក្តីកញ្ញា សេង ធារី ឬសេង ច័ន្ទធារី​ នៅព្រឹកថ្ងៃ​អង្គារ​នេះ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ​ថា អគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ​ ​ ទើប​​ហៅទូរស័ព្ទមក អនុញ្ញាតិ​ឱ្យ​លោក​ចូលជួប​កូនក្តីនៅពន្ធនាគារខេត្ត​ព្រះវិហារបាន ក្រោយដាក់ពាក្យស្នើសុំ​កាលពីថ្ងៃចន្ទ។ ​ការអនុញ្ញាតិរបៀបនេះធ្វើឱ្យ​​លោកមេធាវីរារែកចិត្ត​​ចំពោះដំណើរទៅជួបកញ្ញា សេង ធារី តែមន្ត្រីនាំពាក្យ​អគ្គនាយកដ្ឋានពន្ធនាគារ​ធានា​ថា ​លោកមេធាវី​នឹងមិនត្រូវបានរារាំងទៀត​ឡើយ​។
ប្រភព RFI៖ https://bit.ly/3y3ZAQu
Join Telegram : https://t.me/COMFREL 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា