ត្រឡប់ក្រោយ

លោក មាស សុខសេនសាន៖ ៨ ខែ នៃឆ្នាំ ២០២២ កម្ពុជាប្រមូលបានថវិការដ្ឋ ៧០% កើនលើសឆ្នាំមុន

អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នៅថ្ងៃទី ៨ ខែកញ្ញានេះ ថា ការប្រមូលថវិការដ្ឋ ដែលសម្រេចបាន ៧០% ធៀបនឹងច្បាប់ នៅក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២២ នេះ កើនជាងកាលពីឆ្នាំ ២០២១ កន្លងទៅ បើធៀបនឹងរយៈពេលដូចគ្នា។ ការអះអាងដូច្នេះ ធ្វើឡើងបន្ទាប់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញពីតួលេខនៃការប្រមូលថវិការដ្ឋ ឆ្នាំ២០២២ ចុះនៅថ្ងៃទី ៦ ខែកញ្ញា ក្រោយកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស។ ក្រសួងសេដ្ឋកិច្ច រំពឹងថា ការប្រមូលថវិការដ្ឋ ៤ខែខាងមុខទៀត នឹងសម្រេចបានតាមផែនការ​។
ប្រភព RFI៖ https://bit.ly/3QAPYm5
Join Telegram : https://t.me/COMFREL
See less
 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា