ត្រឡប់ក្រោយ

លោក ណុប វី៖ ក្រុមប្រឹក្សាសារព័ត៌មាននឹងដើរតួនាទីឃ្លាំមើលការអនុវត្តន៍ការងាររបស់អ្នកសារព័ត៌មាន

«ក្រុម​ប្រឹក្សា​សារ​ព័ត៌​មាន» គឺ​ជា​ស្ថាប័ន​ថ្មី​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ពេល​ខាង​មុខ​ ដែល​ផ្តួច​ផ្តើម​ដោយអង្គការ​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​អ្នក​សារព័ត៌​មាន​នៅ​កម្ពុជា​។ លោក ណុប វី នាយក​ប្រតិ​បត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា (ខាមបូចា) បាន​គូស​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​សារ​ព័ត៌​មាន​នេះ គឺ​ឯក​រាជ្យ​ពី​រដ្ឋា​ភិបាល ហើយ​ជា​យន្ត​ការ​ផ្លូវ​ការ​មួយដែល​ត្រូវ​បាន​ប្រើ​ប្រាស់ នៅ​ប្រទេស​មួយ​ចំនួន​ ក្នុង​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្តន៍​ស្ដង់​ដារ​ក្រម​សីលធម៌​វិជ្ជាជីវៈសារព័ត៌មាន ទទួល និង​ដោះស្រាយ​បណ្ដឹង​ពី​ពលរដ្ឋ​ទាក់​ទង​នឹង​ការ​ប្រតិ​បត្តិ​ខុស​ឆ្គង​របស់​អ្នក​សារ​ព័ត៌​មាន និង​លើក​កម្ពស់​ទំនុក​ចិត្ត​របស់​សាធារណ​ជន​មក​លើប្រព័ន្ធ​ផ្សព្វ​ផ្សាយ ដោយ​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​របស់​រដ្ឋាភិបាល​។​
ប្រភព RFI៖ https://bit.ly/3LqZ441
Join Telegram : https://t.me/COMFREL

See less
ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា