ត្រឡប់ក្រោយ

ពលករ​ខ្មែរ​រាប់​រយ​នាក់​ប្រារព្ធ​ពិធីបុណ្យ​កាន់​បិណ្ឌ​នៅ​ប្រទេស​ថៃ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ជីដូនជីតា

ពលករខ្មែរនិងសកម្មជនគណបក្សប្រឆាំងប្រមាណ៣០០នាក់ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា បាន​មក​ជួបជុំ​គ្នានៅ​វត្ត​មួយ កណ្ដាល​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ប្រារព្ធ​ពិធី​កាន់​បិណ្ឌទី៨ ឬ​ហៅថា​វេនបិណ្ឌ​ទី​៨ ដែល​ជា​បុណ្យ​ប្រពៃណី​ជាតិ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ទៅ​ដល់​ជីដូនជីតា​ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ។ ពិធី​បុណ្យ​ដោយ​ពលករ​ខ្លះ​មាន​កូន​តូច ខ្លះ​ទៀត​មក​ធ្វើ​បុណ្យ​ទាំង​ប្ដី​និង​ប្រពន្ធ និង​មាន​យុវជន​ចូលរួម​ធ្វើបុណ្យ​ជាមួយ​ព្រះសង្ឃ​ខ្មែរ​យ៉ាង​សប្បាយ​រីករាយ។
ប្រភព ​RFA៖​ https://bit.ly/3qW8J9a
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា