ត្រឡប់ក្រោយ

លោក ហ៊ុន សែន ក្រើន​រំឭក​ដល់​គណៈ​ប្រតិភូ​កម្ពុជា​ ដែល​ធ្វើ​ដំណើរ​ទៅ​​អាមេរិក​ សូមធ្វើឱ្យបានត្រឹមត្រូវ ដើម្បី​រក្សា​នូវ​ភាពថ្លៃថ្នូរ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រើន​រំឭក​ដាស់តឿន​ដល់​គណៈ​ប្រតិភូ​កម្ពុជា​ ដែល​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​ មិន​ត្រូវ​ឆ្លៀត​នាំ​មនុស្ស​ដទៃ​ទៅជា​មួយ​ខ្លួន​នោះទេ ដើម្បី​រក្សា​នូវ​ភាពថ្លៃថ្នូរ​ ព្រោះ​កន្លងមក​មាន​គណៈប្រតិភូ​កម្ពុជា​មួយចំនួន​បាន​ឆ្លៀត​នាំ​មនុស្ស​ទៅជា​មួយ​ខ្លួន តែ​មនុស្ស​ទាំងនោះ​មិន​ព្រម​វិល​ត្រឡប់​មកវិញ ហើយ​នាំឱ្យ​សហ​រដ្ឋ​អាមេរិក ​ដាក់ទណ្ឌកម្ម​ដល់​ប្រធាន​គណៈប្រតិភូ​មិនឱ្យ​ចូល​ទឹកដី​អាមេរិក​ផង​ដែរ។
ប្រភព ភ្នំពេញប៉ុស្តិ៍ ៖ https://bit.ly/3dTJl17
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា