មេធាវី និងសង្គមស៊ីវិល មិនរំពឹងថា លោក សុន ឆ័យ អាចទទួលបានយុត្តិធម៌ពីតុលាការឡើយ
មេធាវីការពារក្ដីអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ថា ចៅក្រមមិនបានផ្ដល់ឱកាសឱ្យមេធាវីសួរសំនួរដោះបន្ទុកកូនក្ដីរបស់ខ្លួននោះទេ។ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះក្ដីលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្ដឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្ងៃទី២៩ ខែកញ្ញានេះ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការមិនផ្ដល់ឱកាសគ្រប់គ្រាន់ ឬការចែកពេលមិនស្មើគ្នាដល់គូរក្ដីក្នុងសវនាការនេះ ជាចំណែកមួយធ្វើឲ្យប៉ះពាល់ដល់ការទទួលបានយុត្តិធម៌របស់លោក សុន ឆ័យ។
ប្រភព RFA៖ https://bit.ly/3Cl5pLn
Join Telegram : https://t.me/COMFREL
See less
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា