ត្រឡប់ក្រោយ

ព្រៃឈើ​នៅ​តំបន់​អារ៉ែង​៥​ហិកតារ ត្រូវ​បាន​កាប់​បំផ្លាញ

យុវជន​ខ្មែរ​ថាវរៈ​អះអាង​ថា ព្រៃ​នៅក្នុង​តំបន់​អារ៉ែង​ធំ​តូច​ទាំងអស់​ដែល​មាន​ទំហំ​៥​ហិកតារ នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ត្រូវ​បាន​ក្រុម​មន្ត្រី​បរិស្ថាន​ស្រុក​ថ្មបាំង​កាប់​រំលំ​ទាំងអស់ ក្នុង​គោលបំណង​ឈូស​ឆាយ​ដើម្បី​ដី​ព្រៃ​នេះ ទៅ​ធ្វើ​ជា​ទ្រព្យសម្បត្តិ​ឯកជន​។ សកម្មជន​បរិស្ថាន យល់ឃើញ​ថា ព្រៃឈើ​នៅ​តំបន់​អារ៉ែង​កំពុង​ប្រឈម​ការ​បាត់បង់ ដោយសារតែ​ដី​នៅក្នុង​តំបន់​នោះ​កំពុង​ហក់​ឡើងថ្លៃ​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​ពួកគេ​ស្នើសុំ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​ជួញដូរ​ដី​ព្រៃ​តំបន់​នេះ​ជា​បន្ទាន់។
ប្រភព RFA៖ https://bit.ly/3EtDday
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា