ត្រឡប់ក្រោយ

គជប ​ស្នើ​អាជ្ញាធរ​គ្រប់​ថ្នាក់​ផ្តល់​កិច្ចសហការ​ជាមួយ​ស្ថាប័ន​បោះឆ្នោត​គ្រប់​ថ្នាក់ ​ដើម្បី​រក្សា​សន្តិសុខ​ របៀបរៀបរយ ​ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះឆ្នោត​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គជប) ​ស្នើឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដែល​ទទួលខុស​ត្រូវការ​ងារ​សន្តិសុខ ​សណ្តាប់ធ្នាប់​សាធារណៈ ​និង​វិស័យ​ការងារ​ឯទៀត​ ត្រូវ​ផ្តល់​កិច្ចសហ​ប្រតិបត្តិការ​ដ​ល់ គ.ជ.ប. ​និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ​ដើម្បី​រក្សា​សុវត្ថិភាព ​សន្តិសុខ ​សណ្តាប់ធ្នាប់​សាធារណៈ ​របៀបរៀបរយ ​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះឈ្មោះ​បោះឆ្នោត ​ដែល​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២០ ​ខែតុលា ​រហូតដល់​ថ្ងៃទី ៨ ​ខែធ្នូ ​ឆ្នាំ ២០២២​។​
ប្រភព ភ្នំពេញប៉ុស្តិ៍ ៖​ https://bit.ly/3eoG4qP
Join Telegram : https://t.me/COMFREL

See less
ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា