ត្រឡប់ក្រោយ

​កម្ពុជា​ចាំ​លុយ​ចិន​លើ​គម្រោង​ជួសជុល​ផ្លូវជាតិ​លេខ ​៣ ​ពី​ត្រពាំងរ​ពៅ​ទៅ​វាលរេញ ប្រវែង​ជាង​ ២០ ​គីឡូម៉ែត្រ

ប្រទេស​កម្ពុជា ​កំពុង​រង់ចាំ​ការផ្ដល់ប្រាក់​កម្ចីសម្បទាន​ពី​ប្រទេស​ចិន ក្នុង​គម្រោង​ជួសជុល​និង​ស្តារឡើងវិញ​នូវ​កំណត់​ផ្លូវជាតិ​លេខ​៣​ពី​ចំណុច​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ទៅដល់​ផ្លូវបំបែក​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែលមាន​ចម្ងាយ​ផ្លូវ ប្រវែង​ជាង​ ២០​ គីឡូម៉ែត្រ​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក​ គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែល​ថ្លែង​ក្នុងជំនួប​ជាមួយ​អគ្គ​កុងស៊ុល​ចិន​ប្រចាំខេត្ត​ព្រះសីហនុ លោក Wang Zhiquan កាលពី​ថ្ងៃទី​ ១២ ខែតុលា​។​
ប្រភព ភ្នំពេញប៉ុស្តិ៍ ៖​ https://bit.ly/3euLvVb
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា