ត្រឡប់ក្រោយ

អ្នកនាំពាក្យ៖ អង្គការខ្លះយកលុយជំនួយបរទេសមកធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

លោក ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​បាន​អះអាង​ថា ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​យក​ជំនួយ​បរទេស​ មក​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា។​ ការ​អះអាងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ថ្ងៃសុក្រទី១៤តុលា។ លោក ខៀវ សុភ័គ លើកឡើងថា មានអង្គការសមាគម មួយចំនួនតូចប៉ុណ្ណោះ ដែលបានជំទាស់ទៅនឹងច្បាប់អង្គការ សមាគម ថាមានភាពតឹងរឹង ខណៈដែលអង្គការសង្គមស៊ីវិល ត្រូវតម្រូវឲ្យចម្លងរបាយការណ៍ហិរញ្ញវត្ថុជូនក្រសួងមហាផ្ទៃ។ តាមលោក ខៀវ សុភ័គ មានអង្គការសង្គមស៊ីវិល មួយចំនួន លាក់លៀមមិនចង់ឲ្យរដ្ឋាភិបាលដឹងលឺ ដើម្បីធ្វើសកម្មភាពមួយចំនួនប្រឆាំងរដ្ឋាភិបាលកម្ពុជា។
ប្រភព RFI៖ https://bit.ly/3CxOqED
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា