ត្រឡប់ក្រោយ

ពលរដ្ឋខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រហែល​២០០​នាក់

ពលរដ្ឋខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រហែល​២០០​នាក់ នៅ​ថ្ងៃ​២៣​តុលា​បាន​រៀប​ចំ​កូដកម្ម​នៅ​មុខ​ស្ថាន​ទូត​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ពួក​គេ​ក៏​បាន​ដាក់​ទៅ​ញត្តិ​ទៅ​ស្ថាន​ទូត​ខ្មែរ ស្ថាន​ទូត​ជប៉ុន និង​ស្ថានទូត​សហភាព​អឺរ៉ុប​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​គោរព​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ឆ្នាំ១៩៩១ ដើម្បី​ស្តា​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​និង​រៀប​ចំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​​អាច​បោះឆ្នោត​បាន​នៅ​ពេល​ខាង​មុខ​និង​ស្នើ​អាជ្ញា​ខ្មែរ​ឲ្យ​រឹត​បន្តឹង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​ព្រម​ទាំង​ឱ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​នយោបាយ​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើយ​វិញ៕ ប្រភព
#RFAKhmer

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា