ត្រឡប់ក្រោយ

គណបក្ស​សង្គ្រោះជាតិ​ថា ​រដ្ឋាភិបាល​មិន​បាន​គោរព​ និង​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ពេញ​លេញ

ណបក្ស​សង្គ្រោះជាតិ​លើកឡើងថា លោក ហ៊ុន សែន មិន​គោរព និង​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ពេញ​លេញ ដើម្បី​ប្រយោជន៍​រួម​ដល់​ជាតិ ជា​ពិសេស ការ​ស្តារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ។ ការរិះគន់​របស់​គណបក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​មុន​ពេល​មួយ​ថ្ងៃ​នៃ​ខួប​៣១​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី២៣ ខែតុលា។ មន្រ្តីជាន់ខ្ពស់​រដ្ឋាភិបាលអះអាងថា ខ្លឹមសារ​នៃកិច្ចព្រមព្រៀង​នោះ​បាន​ដាក់​បញ្ជូល​ក្នុង​រដ្ឋធម្មនុញ្ញ​រួច​ហើយ ហើយ​រដ្ឋាភិបាល​កំពុង​អនុវត្ត​តាមរយៈការ​កសាង​ស្ថិរភាព និង​សន្តិភាព​ជូន​ប្រជាពលរដ្ឋ។
ប្រភព RFA៖ https://bit.ly/3Dm0JFD
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា