កម្ពុជាដាក់ចេញមូលដ្ឋាន ៤ចំណុចសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍អេកម៉ិក និង CLMV
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញមូលដ្ឋាន ៤ចំណុចសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក (ACMECS)លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ នៅខេត្តសៀមរាប នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ចំណុចទាំង ៤នេះគឺការបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍផលិតផលថ្មីៗ ជំរុញការផ្លាស់ប្តូរបទពិសោធន៍លើដំណើរការបរិវិត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ជំរុញលំហូរទេសចរផ្ទៃក្នុងតំបន់ ACMECS និងក្នុងតំបន់ CLMV និងបង្កើតឲ្យមានយន្តការស្ថាប័នទេសចរណ៍តំបន់ទាំងនេះ។
ប្រភព RFI៖ https://bit.ly/3U5kVS8
Join Telegram : https://t.me/COMFREL
See less
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា