ត្រឡប់ក្រោយ

ក្រសួងការបរទេស​អាមេរិក បញ្ជាក់​ជំហរ​ផ្តោតអាទិភាព​អំពាវនាវ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី និង​សកម្មជន​គណបក្សប្រឆាំង

ក្រសួងការបរទេស​អាមេរិក គូសបញ្ជាក់ថា សហរដ្ឋអាមេរិក​នៅតែ​បន្ត​ផ្តោតអាទិភាព​អំពាវនាវ​ឱ្យ​ដោះលែង​មេធាវីសញ្ជាតិ​ខ្មែរ​អាមេរិកាំងកញ្ញា សេង ធារី និង​សកម្មជន​គណបក្សប្រឆាំង​ទាំងអស់​ដែលត្រូវបាន​ជាប់ឃុំ​ដោយ​អយុត្តិធម៌។ ការបញ្ជាក់​ជំហរ​ជាថ្មី​នេះ ធ្វើឡើង​នៅមុន​កិច្ចប្រជុំ​កំពូលអាស៊ាន និង​នៅមុនពេល​មកដល់នៃ​ដំណើរទស្សនកិច្ច​ជាន់ខ្ពស់​ដ៏កម្រ​របស់​ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន (Joe Biden) ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក និង​កិច្ចប្រជុំកំពូល​អាស៊ីបូព៌ា (East Asia Summit) នៅក្រុងភ្នំពេញ ចាប់ពី​ថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។
ប្រភព​ RFA៖ https://bit.ly/3hpbZsl
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា