ត្រឡប់ក្រោយ

លោក សម រង្ស៊ី បន្តវាយប្រហារត្រកូលហ៊ុន ក្រោយលោក ហ៊ុន សែន ប្រកាសថាលោកសម រង្ស៊ី ជាពូជក្បត់ជាតិ៣ជំនាន់

លោក សម រង្ស៊ី​ ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​បន្ត​វាយ​ប្រហារ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ក្រុម​គ្រួសារ​អស់​រយៈ​ពេល១​សប្តាហ៍​មក​ហើយ ​ជាប់ៗ​គ្នាតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្រៅប្រទេស។​ ការ​បង្កើន​ការវាយ​ប្រហារ​របស់​លោក ​សម រង្ស៊ី ​ទៅលើ​លោក ហ៊ុន សែន​ និង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ​ត្រូវ​គេកត់​សម្គាល់​ថាធ្វើ​ឡើង​បន្ទាប់​ពីលោក ​ហ៊ុន សែន ​និង​មន្ត្រី​គណបក្ស​កាន់​អំណាច​ប្រកាស​កាល​ពីពេលថ្មីៗ​នេះថា​លោក​ សម រង្ស៊ី​ ជាពូជ​ក្បត់​ជាតិ​៣ជំនាន់។​
ប្រភព RFI៖ http://bit.ly/3X7lJbb
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា