ត្រឡប់ក្រោយ

កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ខេត្ត​មួយ​ចំនួន​រិះគន់​រដ្ឋាភិបាល​ថា អសមត្ថភាព​ទប់ស្កាត់​ការ​នាំចូល​សាច់​ជ្រូក​កក ដែល​ប៉ះ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក

កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ខេត្ត​មួយ​ចំនួន រិះគន់​រដ្ឋាភិបាល​ថា អសមត្ថភាព ទប់ស្កាត់​ការ​នាំ​ចូល​សាច់​ជ្រូក​កក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កសិករ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក។ ការ​រិះគន់​នេះ បន្ទាប់​ពី​តម្លៃ​ជ្រូក​រស់​បន្ត​ចុះថោក និង​លក់​មិនបាន​ប្រាក់ចំណេញ​ដោះស្រាយ​ជីវភាព​គ្រួសារ ។ អ្នកឯកទេស​ចិញ្ចឹមសត្វ​កម្ពុជា យល់​ឃើញ​ថា រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​គួរ​ទប់ស្កាត់​ការ​នាំចូល​សាច់​ជ្រូក​កក​(ក្លាសេ​) ឬ​ដំឡើង​តម្លៃ​ពន្ធ​នាំចូល​សាច់​ជ្រូក ពី​ប្រទេសជិតខាង ហើយ​ជួយ​រក​ទីផ្សារ​លក់​ជ្រូក និង​ផ្សព្វផ្សាយ​វិធីសាស្ត្រ​កែច្នៃ​សាច់​ជ្រូក​ដល់​ពលរដ្ឋ។
ប្រភព RFA៖ http://bit.ly/3XsZk8l
Join Telegram : https://t.me/COMFREL
See less
 
 
 
 
 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា