ត្រឡប់ក្រោយ

កសិករ​ដាំ​មៀន​ចោទ​សហគមន៍​មៀន​ប៉ៃលិន​ថា បង្កើត​កុង​ត្រា​កេង​ប្រវ័ញ្ច និង​ទម្លាក់​តម្លៃ​មៀន​របស់​ពួក​គាត់

កសិករ​ដាំ​មៀន​នៅ​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង ចោទ​សហគមន៍​មៀន​ប៉ៃលិន​ថា ទម្លាក់​តម្លៃ​មៀន​ ប៉ះពាល់​ដល់​ជីវភាព។ សង្គម​ស៊ីវិល​យល់​ថា ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ គួរ​ចុះ​ត្រួត​ពិនិត្យ ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​ផលិតកម្ម ទាក់ទង​កិច្ច​សន្យា ដើម្បី​ជួយ​ដល់​កសិករ មុន​ពេល​ផលិត​ទទួល​បាន​តម្លៃ​ជាក់លាក់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ទីផ្សារ​កសិកម្ម​ឱ្យ​បាន​ទូលំទូលាយ។
ប្រភព RFA៖ https://bit.ly/3Wy3tqJ
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា