ត្រឡប់ក្រោយ

មន្ត្រី​សង្គម​ស៊ីវិល​ថា ក្រុម​ឧកញ៉ា​ឧបត្ថម្ភ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​ផលិត​ខ្សែ​ភាពយន្ត​ប្រវត្តិ​លោក ហ៊ុន សែន គឺ​ដើម្បី​ប្រយោជន៍​អាជីវកម្ម​របស់​ខ្លួន

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​ឧបត្ថម្ភ​សាច់​ប្រាក់​របស់​ក្រុម​ឧកញ៉ា​ដើម្បី​ផលិត​ខ្សែ​ភាពយន្ត អំពី​ជីវប្រវត្តិ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​មែន​ធ្វើ​ឡើង​ដោយ​ចេញ​ពី​ចិត្ត​នោះ​ទេ តែ​គឺ​ជា​​ការ​​បរិច្ចាគ​ដើម្បី​ទទួល​បាន ការ​ការពារ ឬ​អត្ថ​ប្រយោជន៍​បន្ថែម ​លើ​អាជីវកម្ម​របស់​ពួកគេ។ ប្រតិកម្ម​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​ឧកញ៉ា និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជា​ច្រើន​នាក់​បាន​ឧបត្ថម្ភ​សាច់​ប្រាក់​សរុប​​ជា​ច្រើន​លាន​ដុល្លារ ដើម្បី​ជួយ​លោក ហ៊ុន សែន ដែល​អ្នក​សង្កេតការណ៍​យល់​ឃើញ​ថា ជា​កត្តា​ជំរុញ​នាំ​ឱ្យ​មាន​អំពើ​ពុក​រលួយ​កាន់​តែ​ច្រើន​ឡើង។
ប្រភព RFA៖ https://bit.ly/3GwRfsP
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា