រដ្ឋាភិបាលមិនទាន់ឆ្លើយតប ការដាក់ញត្តិរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើសុំឱ្យដោះលែងអ្នកទោសមនសិការទាំងអស់
រដ្ឋាភិបាលមិនទាន់ឆ្លើយតប សំណើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលស្នើសុំឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការឡើយទេ។ កាលពីថ្ងៃទី៣០ ខែធ្នូ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អតីតអ្នកទោសមនសិការ ក្រុមស្ត្រីថ្ងៃសុក្រ និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ប្រមាណ១០០នាក់ បានដើរហែក្បួន ពីទីលានប្រជាធិបតេយ្យ ទៅសាលាដំបូងរាជធានីភ្នំពេញ និងទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដាក់ញត្តិទាមទារដោះលែងគ្រូបង្រៀន និងអ្នកទោសមនសិការដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។
ប្រភព RFA៖ https://bit.ly/3i92fmS
Join Telegram : https://t.me/COMFREL
See less
ទៅកាន់គេហទំព័ដើមរបស់សម្លេងម្ចាស់ឆ្នោតកម្ពុជា