ត្រឡប់ក្រោយ

ទណ្ឌិតជិត៣០០នាក់ត្រូវបានស្នើបន្ថយនិងលើកលែងទោសនៅថ្ងៃ៧មករា ខណៈអ្នកទោសមនសិកាត្រូវបានផាត់ចេញ

យ៉ាង​ហោច​ណាស់​ទណ្ឌិត​ជិត​៣០០នាក់​ត្រូវ​បាន​ស្នើ​បន្ថូរបន្ថយ​ និង​លើក​ទោស​ ក្នុង​ឱកាស​ទិវា​ជ័យជំនះ​៧​មករា​ឆ្នាំ​២០២៣​ខាង​មុខ។​ នេះ​ជា​លើក​ទី​ពីរ​ដែល​ក្រសួង​យុត្តិធម៌​ស្នើ​បន្ថូរបន្ថយ​ និង​លើក​ទោស​ទណ្ឌិត​ ខណៈ​លើក​ទី១​នៅ​ថ្ងៃ៧​មករា​ឆ្នាំ២០២២។​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​គូស​បញ្ជាក់​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ​ការ​ស្នើ​បន្ថូរបន្ថយ​ និង​លើក​ទោស​ទណ្ឌិត​ ចំ​ថ្ងៃ​៧មករា​ គឺ​អនុវត្ត​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃទី១២​ខែមករា​ឆ្នាំ២០២១។​
ប្រភព RFI៖ https://bit.ly/3GzAgWE
Join Telegram : https://t.me/COMFREL

See less

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា